គោលណ៍បំណង
កម្មវិធី សម្រសសត្ត្រី
កម្មវិធី សម្រសសត្ត្រី ត្រូវបានបង្កើតឡើងក្រោមគំនិតដឹកនាំប្រកបដោយបទពិសោធន៍ និងឧត្តមគតិ របស់អ្នកនាងយុគ ចិន្តា .........។
គោលបំណងក្នុងការបង្កើតកម្មវិធី សម្រសសត្ត្រី នេះឡើង គឺក្នុងន័យចង់ចូលរួមផ្តល់ជូននូវចំណេះផ្នែកថែរក្សាសុខភាពទាំង បុរស់ នារី ចាស់ ក្មេង ហើយជាពិសេសគឺការថែរក្សាសម្រសសត្រ្តី...........។
ជាទូទៅ បើលោកអ្នកក្រលេកមើលពីជីវិតរបស់តារាទាំងឡាយ ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈ លោកអ្នកធ្លាប់តែបានឃើញពួកគាត់សើចសប្បាយ រាំ ច្រៀងឬ ការសំដែងផ្សេងៗ តាមរយៈការបង្ហាញខ្លួនលើ វេទិការតន្ត្រី តាមបណ្តាផលិតកម្មនានា ឬតាមកម្មវិធីទូរទស្សន៍ជាច្រើន....ប៉ុន្តែលោកអ្នកពិតជាពុំដែលបានជ្រាបច្បាស់ពី ការថែរក្សាសម្រសនោះទេ..........! ដូច្នេះក្រុមការងារនៃកម្មវិធី សម្រសសត្ត្រី បានអញ្ជើញនូវវេជ្ជបណ្តិត លី ឆេងហុយ (lychenghuy@yahoo.com)ដើម្បីផ្តល់នូវចំណេះដឹងផ្នែកថែរក្សាសម្រស និង សុខភាព គ្រប់វ័យ។
អត្ថប្រយោជន៍ដែលទទួលបាន ពីការបង្កើតកម្មវិធី សម្រសសត្ត្រី រួមមាន.....ផ្តល់ឱ្យទស្សនិកជន ទាំងក្នុងនិង ក្រៅប្រេទស បានដឹង និងស្គាល់កាន់តែច្បាស់អំពីថែរក្សាសម្រស និង សុខភាព ព្រមទាំងធ្វើឱ្យបុគ្គលគ្រប់រូប ចេះការពារសុខភាពដើម្បីថែរក្សាក៊ុំអោយមានជ៊ំងឺ ព្រោះថាបើសុខភាពមិនល្អក៏បណ្តាលអោយពាស់ពាលដល់សម្រសផងដែរ ទាំងនេះសំរាប់បង្ហាញដល់ទស្សនិកជនឱ្យបានឃើញតាមរយៈកម្មវិធីសម្រសសត្ត្រី............។
ភាពជោគជ័យដែលកម្មវិធីសម្រសសត្ត្រី ទទួលបានការគាំទ្រពីទស្សនិកជន ក៏អាស្រ័យដោយ មានការខិតខំប្រឹងប្រែង និងចូលរួមសហការពីសំណាក់ក្រុមការងារជាច្រើនផ្នែកដូចជា..អ្នកនាង ឃុល ទិត្យចិន្តា ជាអ្នកដឹកនាំការថត...........មិនតែប៉ុណ្ណោះក៏ មានសហការីសហការនី ជាច្រើនផ្នែកទៀតរួមមានក្រុម បច្ចេកទេសផ្នែកCameraman , រៀបចំឆាក , ពន្លឺភ្លើង , បំពងសំលេង , សំរាងរូបភាព.............។
សូមអគុណចំពោះទស្សនិកជនទាំងអស់ ដែលនិយមគាំទ្រ ចំពោះការផលិតកម្មវិធីរបស់យើងខ្ញុំកន្លងមក យើងខ្ញុំនិងខិតខំស្រាវជ្រាវបង្កើតនូវអ្វីៗដែលថ្មីបន្តទៀត.ដើម្បីជាចំណីអារម្មណ៍ដល់លោកអ្នកបានទស្សនាកំសាន្តសប្បាយ......តាមរយៈកម្មវិធីសម្រសសត្ត្រី..........។
សូមគោរពជូនពរ ទស្សនិកជន ទាំងក្នុង និងក្រៅប្រទេស សូមជួបប្រទះនូវសេរីសួស្តីគ្រប់ប្រការ .....។
និពន្ឋដោយ ៖ អ្នកនាង ឃុល ទិត្យច្តិា