៣- ការចូលរួមលេងល្បែងកំសាន្តពីសំណាក់ទស្សនិកជន :
កម្មវិធីល្បែងកំសាន្តនៅក្នុងវគ្គ គឺមាន ការជ្រើសរើសទស្សនិកជនទាំងពីរភេទ មានមនុស្សចាស់ និង កុមារ មកចូលរួមលេងល្បែងកំសាន្ត ដើម្បីបង្កើន បរិយាកាសនៅក្នុងកម្មវិធីអោយកាន់តែមានភាពសប្បាយរីករាយ។ ហើយកម្មវិធីល្បែង កំសាន្ត គឺត្រូធ្វើការផ្លាស់ប្តូរ អោយបានញឹកញាប់ដើម្បីកុំអោយមានការចំណាយច្រើន។ អ្នកដែលចូលរួម ទាំងអស់ កម្មវិធី នឹងធ្វើការតុបតែងខ្លួនអោយ ជាពិសេសក៏មានការផ្តល់រង្វាន់ជូនផងដែរ។
៤- ការសម្តែងរឿងកំប្លែងរបស់ក្រុមកំប្លែងស៊ីធីអិនដឹកនាំដោយ សុវណ្ណ ឬទ្ធី :
ការសម្តែងរឿងកំប្លែងមានការទាក់ទងជាមួយនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ ដែលកម្មវិធីបានទៅដល់។ ដោយយើងធ្វើការស្រាវជ្រាវតាមរយះ លោកមេភូមិ មេឃុំ ដែលជាអ្នក គ្រប់គ្រងនៅតំបន់នោះផ្ទាល់តែម្តង ដោយមានតំណាងប្រធានផលិតកម្មវិធីម្នាក់ជាអ្នកចុះទៅធ្វើការ សិក្សាជាមុន បន្ទាប់មករាយការណ៍ជូនប្រធានផលិតកម្មវិធីដើម្បីសរសេរជាសាច់រឿង សំរាប់អោយ ក្រុមកំប្លែង សម្តែង។ នៅក្នុងវគ្គនេះមុនឈានចូលដល់កម្មវិធីកំប្លែង គឺមានការផលិតជារូបភាពឯកសារ នូវសកម្មភាព ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ឬឃុំ ដោយមានការចូលរួមពីមេភូមិ និង មេឃុំ។
ត្រូវបានចុះថតផ្ទាល់នៅតាមខេត្តក្រុងក្នុងប្រទេសកម្ពុជា កម្មវិធីសំណើចតាមភូមិ គឺជាកម្មវិធីចល័ត ចម្រុះរបស់CTNដែលនាំយកភាពសប្បាយរីករាយ ដែលតែងតែធ្វើឡើងក្នុងស្ទូឌីយោ ទៅកាន់ សហគមន៍។
ត្រូវបានដំណើរការកម្មវិធីដោយពិធីករ សុខគា ប៊ីអាយជី និង ជីជី កម្មវិធីសំណើចតាមភូមិ គឺជាកម្មវិធីកំប្លែង រួមនិង ការសម្តែងផ្សេងៗទៀត ដែលត្រូវបានថតនៅតាមបណ្តាខេត្តនានា នៅខាងក្រៅរាជធានីភ្នំពេញ ដោយមានការចូលរួមទស្សនារបស់មហាជន។
ដោយមានការនិទានរឿងកំប្លែងខ្លីៗរបស់ពិធីករ ការសម្តែងកំប្លែងរបស់តារាកំប្លែងល្បីៗក្នុងប្រទេស ការផ្តល់ចំណេះដឹងទាក់ទងនឹងការថែរក្សាសុខភាព និង សុខមាលភាព រួមនិង ការចូលរួម លេងល្បែងកំសាន្តពីសំណាក់មហាជន កម្មវិធីសំណើចតាមភូមិ គឺជាកម្មវិធីចល័តពោរពេញដោយ ភាពកំសាន្ត និង ព័ត៌មាន ដែលបើកទ្វារនាំយកផ្នែកកំសាន្តរបស់CTNទៅកាន់ប្រជាជនកម្ពុជា។
ក. គោលបំណង
ការផលិតនូវកម្មវិធីនេះឡើង គឺដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយ ជូនដល់ទស្សនិកជនតាមរយះ៖
– ការចុះទៅថតផ្ទាល់នៅគ្រប់ខេត្តក្រុងព្រះរាជាណាចក្រកម្ពុជា
– បង្កើនភាពស្និទ្ធស្នាលជាមួយទស្សនិកជន
– ផ្តល់ចំណេះដឹងអប់រំ ទាក់ទងជាមួយ ការថែរក្សាសុខភាព បរិស្ថាន និង ចំណេះដឹងផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ
ខ. គំរោងនៃកម្មវិធី
– ការនិទានរឿងកំប្លែងរបស់ពិធីករ និង ពិធីការិនី
– ការចូលរួមលេងល្បែងកំសាន្តពីសំណាក់ទស្សនិកជន
– ការសម្តែងរឿងកំប្លែងពីក្រុមកំប្លែង របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន
គ. យុទ្ធសាស្ត្រ
១- ទីកន្លែងសំរាប់ថតកម្មវិធី: ជ្រើសរើសទីកន្លែង នៅតាមភូមិស្រុក ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានភ្នាក់ងារម្នាក់ដែលជាតំណាង អោយប្រធានផលិតកម្មវិធី ចុះទៅធ្វើការសិក្សាស្រាវជ្រាវ ពីភូមិ សាស្ត្រនោះជាមុន ដោយកំណត់ទីកន្លែងមួយចំនួនដូចជា៖
– នៅទីប្រជុំជន តាមទីវត្តអារាម សាលារៀន ។ល។ ការថត១ថ្ងៃសំរាប់ចាក់ផ្សាយ ២សប្តាហ៍
២- ការនិទានរឿងកំប្លែងរបស់ពិធីករ និង ពិធីការិនី: កម្មវិធីនេះមានពិធីករ ២នាក់ និង ពិធីការិនី ១នាក់
– លោក ដួង សុខគា, កញ្ញា ជីជី, លោក ប៊ី អាយ ជី
– ពិធីករទាំង៣ បន្ទាប់ពីណែនាំកម្មវីធីរួចហើយ ម្នាក់ត្រូវនិទានរឿងកំប្លែង១រឿង រឿងកំប្លែងនេះ ត្រូវទាក់ទងជាមួយនិង ចំណុចអវិជ្ជមានមួយចំនួននៅក្នុងភូមិ ឃុំ ដែលកម្មវិធីបានទៅដល់