WWW.CTN.COM.KH
CTN - Your Community, Your TV.
CTN - Cambodian Television Network

គោលណ៍បំណង

កម្មវិធីCTN ប៉ុស្តិ៍២១

កម្មវិធី CTN ប៉ុស្តិ៍២១ ត្រូវបានបង្កើតឡើងក្រោមគំនិតដឹកនាំប្រកបដោយបទពិសោធន៍ និងឧត្តមគតិ របស់អ្នកនាងយុគ ចិន្តា .........។

គោលបំណងក្នុងការបង្កើតកម្មវិធីCTN ប៉ុស្តិ៍២១នេះឡើង គឺក្នុងន័យចង់ចូលរួមប្រមូលផ្តុំ ឬចងក្រងពី ខ្សែជីវិតរបស់បុគ្គលដែលមានស្នាដៃឆ្នើមនៅក្នុងសង្គម ជាពិសេសចង់លាតត្រដាងអំពីការតស៊ូរបស់សិល្បៈករ សិល្បការិនី និង និយាយលំអិតពីជីវប្រវត្តិការងារពិត ព្រមទាំងចុះទៅដល់ស្រុកកំណើត ដើម្បីផ្តិតយករូបភាព នៃស្នាមអនុស្សាវរីយ៍របស់បុគ្គលម្នាក់ៗ ដែលពួកគាត់ធ្លាប់មានប្រវត្តិនៃការតស៊ូក្នុងជីវិត តាំងពីកុមារភាពរហូត ដល់ធំពេញវ័យជាមួយក្រុមគ្រួសារនៅស្រុកកំណើត...........។

ជាទូទៅ បើលោកអ្នកក្រលេកមើលពីជីវិតរបស់តារាទាំងឡាយ ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈ លោកអ្នកធ្លាប់តែបានឃើញពួកគាត់សើចសប្បាយ រាំ ច្រៀងឬ ការសំដែងផ្សេងៗ តាមរយៈការបង្ហាញខ្លួនលើ វេទិការតន្ត្រី តាមបណ្តាផលិតកម្មនានា ឬតាមកម្មវិធីទូរទស្សន៍ជាច្រើន....ប៉ុន្តែលោកអ្នកពិតជាពុំដែលបានជ្រាប ពីជីវភាពពិតរបស់ពួកគាត់យ៉ាងណាទេ..........! ដូច្នេះក្រុមការងារនៃកម្មវិធីCTNប៉ុស្តិ៍លេខ២១ ទោះបីទៅដល់ ទីកន្លែងឆ្ងាយដាច់សង្វែង ធ្វើដំណើរតាមផ្លូវទឹក ឬផ្លូវគោក ជួបប្រទះការលំបាកក្នុងការធ្វើដំណើរឆ្លង កាត់ពីខេត្តមួយ ទៅខេត្តមួយ ក៏ពួកយើងពុំដែលគិតពីការនឿយហត់ នៅតែព្យាយាមជំនះគ្រប់ការលំបាក ដើម្បីចុះថតយករូបភាព ទីតាំងពិតដែលទាក់ទងនិងជីវប្រវត្តិរបស់បុគ្គលឆ្នើម ឬ សិល្បករ សិល្បការិនី មកបង្ហាញទស្សនិកជន ............។

អត្ថប្រយោជន៍ដែលទទួលបាន ពីការបង្កើតកម្មវិធីCTN ប៉ុស្តិ៍លេខ២១ រួមមាន.....ផ្តល់ឱ្យទស្សនិកជន ទាំងក្នុងនិង ក្រៅប្រទេស បានដឹង និងស្គាល់កាន់តែច្បាស់អំពីបណ្តាញនៃស្ថានីយ៍ទូរទស្សន៍កម្ពុជាCTN ដែលប្រើ Channel លេខ២១ ព្រមទាំងធ្វើឱ្យបុគ្គលគ្រប់រូប ចេះឱ្យតំលៃទៅលើការតស៊ូក្នុងជីវិត ដើម្បីថែរក្សានូវគំរូដ៏ល្អ ទាំងនេះ សំរាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យបានឃើញតាមរយៈកម្មវិធីCTN ប៉ុស្តិ៍លេខ២១............។

ចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០០៧ គឺជាថ្ងៃបើកទំព័រដំបូងនៃការចាក់ផ្សាយកម្មវិធីCTNប៉ុស្តិ៍លេខ ២១...ក្នុងនោះវត្តមានអ្នកដែលបានចូលរួមមាន.....តារាចំរៀង ,តារាភាពយន្ត , តន្ត្រីករ , វិចិត្រករ , អ្នកនិពន្ឋតន្ត្រី ,ជនពិការ, កុមារពិការ, បុគ្គលចំលែក.... ព្រមទាំងមានបុគ្គលឆ្នើមមួយចំនួនផងដែរ..។

ភាពជោគជ័យដែលកម្មវិធីCTNប៉ុស្តិ៍លេខ២១ ទទួលបានការគាំទ្រពីទស្សនិកជន ក៏អាស្រ័យដោយ មានការខិតខំប្រឹងប្រែង និងចូលរួមសហការពីសំណាក់ក្រុមការងារជាច្រើនផ្នែកដូចជា..អ្នកនាង ឃុល ទិត្យចិន្តា ជាអ្នកដឹកនាំការថតសកម្មភាពខាងក្រៅ និងនិពន្ឋអត្ថបទស្តីពីជីវប្រវត្តិសង្ខេប......លោកអ៊ិត សេដ្ឋា ជាអ្នក អត្ថាធិប្បាយអត្ថបទជីវប្រវត្តិសង្ខេប..........លោកយ៉េន ម៉ៅ ផ្នែកកាត់តរូបភាព..កញ្ញាសួនវណ្ណ ច័ន្ទលក្ខិណា ជាជំនួយការទូទៅក្នុងកម្មវិធី...........មិនតែប៉ុណ្ណោះក៏ មានសហការីសហការនី ជាច្រើនផ្នែកទៀតរួមមានក្រុម បច្ចេកទេសផ្នែកCameraman , រៀបចំឆាក , ពន្លឺភ្លើង , បំពងសំលេង , សំរាងរូបភាព , និងការប្រគុំបទភ្លេង របស់ក្រុមតន្ត្រីចចកសមុទ្រ .............។

សូមអគុណចំពោះទស្សនិកជនទាំងអស់ ដែលនិយមគាំទ្រ ចំពោះការផលិតកម្មវិធីរបស់យើងខ្ញុំកន្លងមក យើងខ្ញុំនិងខិតខំស្រាវជ្រាវបង្កើតនូវអ្វីៗដែលថ្មីបន្តទៀត.ដើម្បីជាចំណីអារម្មណ៍ដល់លោកអ្នកបានទស្សនាកំសាន្ត សប្បាយ......តាមរយៈកម្មវិធីCTNប៉ុស្តិ៍លេខ២១..........។

សូមគោរពជូនពរ ទស្សនិកជន ទាំងក្នុង និងក្រៅប្រទេស សូមជួបប្រទះនូវសេរីសួស្តីគ្រប់ប្រការ .....។

និពន្ឋដោយ ៖ អ្នកនាង ឃុល ទិត្យច្តិា

ទំព័រដើម
ទំនាក់ទំនងពួកយើង
TERMS AND CONDITIONS
PRIVACY  POLICY
CTN.I មតិយោបល់