WWW.CTN.COM.KH
CTN - Your Community, Your TV.
CTN - Cambodian Television Network
កម្មវិធី ព្រះពុទ្ធសាសនា និង សង្គម

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
គោរពជូន
លោកជំទាវ អ្នកឧកញ៉ាមហាឧបាសិកា ញឹក ប៊ុនថា
តំណាងគណៈសង្ឃនាយក
ជាទីគោរព ។

តាមរយៈ      លោកប្រធានផ្នែកគ្រប់គ្រង ឆាក និង រដ្ឋបាល

កម្មវត្ថុ ៖       របាយការណ៏ស្តីពីសេចក្តីពង្រាងខ្លឹមសារ និង អត្ថន័យពិស្តារ នៃកម្មវិធី ព្រះពុទ្ធសាសនា និង សង្គម របស់ស្ថានីយ៏ទូរទស្សន៏កម្ពុជា CTN

សេចក្តីដូចមានក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពរាយការណ៏យ៉ាងពិស្តារនូវកម្មវិធី ព្រះពុទ្ធសាសនា និង សង្គម ដែលមានខ្លឹមសារ និង ប្រវត្តិដូច
ខាងក្រោម ៖

I. ព្រះពុទ្ធសាសនា និង សង្គ​មះ   (ទីតាំងធ្វើឡើងនៅក្នុង Studio ឬតាមសមាគមន៏ផ្សេងៗ)

ជាកម្មវិធីដ៏វិសេវិសាលបំផុត ដែលបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឍរាជ នៃព្រះរាជាណាចក្រកម្ពុជា និងបានដាក់ថ្វាយស្នើសុំដោយសម្តេចព្រះ មហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយក ដើម្បីអោយមានកម្មវិធីនេះឡើងដែលផ្តល់សិទ្ធិអោយស្ថានី យ៏កម្ពុជា CTN ជាអ្នកគ្រប់គ្រងកម្មវិធី និង ផលិតកម្មវិធីរ ហូតមកដលបច្ចុប្បន្ន ដែលមានការកោតសរ សើរនិងកាំទ្រយ៉ាងពេញទំហឹងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រម្ពុជា ក្នុងឱកាសសម្តេចបានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌនៅវត្ត ច័ន្ទ បូរីវង្ស កាលពីថ្ងៃទី ០៩ តុលា ឆ្នាំ ២០០៩ កន្លងមក ។



- យោង : សំណើសុំបង្កើតកម្មវិធី នាទីវត្តអារាម នៅស្ថានីយ៏ទូរទ្សន្ស៏កម្ពុជា CTN ចុះថ្ងៃទី ០៦/៣/២០០៧ ។
- យោង : ការស្នើសុំរបស់ក្រសួងធម្មការ និង សាសនា លេខ ០២៨ ក.ធ.ស ចុះថ្ងៃទី ២៦/៣/២០០៧ ស្តីពីការសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ដើម្បីបង្កើតកម្មវិធី នាទីវត្តអារាម នៅស្ថានីយ៏ទូរទស្ស ន៏កម្ពុជា CTN ។
តបតាមន័យ និង យោងខាងលើ យើងបានរៀបចំចាត់ចែងកម្មវិធីនេះ អោយមានដំណើរការពីពេល នោះរហូតមកដល់បច្ចុប្បន្ន ដោយផ្អែកលើទិដ្ឋភាពជាក់ស្តែង និង ខ្លឹមសារ ដូចខាងក្រោម ៖

១/. និមន្តព្រះសង្ឍ ចំនួន ០៣ អង្គ តាមបណ្តាវត្តនីមួយៗទូទាំងរាជធានីភ្នំពេញតាមរយៈ មហាឧបាសិកា ញឹក ប៊ុនថាមកចូលរួមកម្មវិធី ក្នុងនាមជាអ្នកដោះស្រាយនូវរាល់ចំងល់ ទាំងឡាយ របស់ពុទ្ធបរិស័ទ ដែលចង់សួរពីបញ្ហានានាដែលពាក់ព័ន្ធនឹងផ្លូវសាសនា ។

២/. ពិធីករ បង្កើតជាប្រធានបទ ដោយមានសំណួរពាក់ព័ន្ធទៅនឹងផ្លូវបុណ្យ-បាប និងការអប់រំ សង្គមដោយបង្កប់នូវអត្ថន័យបញ្ជ្របតាមផ្លូវសាសនាដើម្បីអោយសិស្សានុសិស្សដែលបានអញ្ជើញមកចូលរួមបាន យល់ពីព្រះពុទ្ធសាសនា និងចៀសវាងអោយបានពីអំពើពាលាអាវាសែដែលសង្គមស្អប់ខ្ពើម ។ ដោយមាកិច្ចសហប្រតិបត្តិការជាមួយនាទីស្វែងយល់ ព្រះពុទ្ធសាសនា ដែលលោកជំទាវ ឧកញ៉ា មហាឧបាសិកា jwk b‘unfa ជាស្ថាបនិក និងជាតំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រម្ពុជា។

៣/. អ្នកឧកញ៉ា មហាឧបាសិកា ញឹក ប៊ុនថា តំណាងសម្តេចសង្ឃនាយកពន្យល់ និង អប់រំដល់សិស្សានុសិស្សទាំងនោះអោយបានយល់កាន់តែច្បាស់នូវសីលធម៌សង្គមដែលមានព្រះពុទ្ធសាសនាជា បង្អែតដ៏រឹងមាំ និង ជាស្ពានចម្លងយើងគ្រប់គ្នាឆ្ពោះទៅកាន់ផ្លូវសុភមង្គលក្នុងសង្គមជាតិ និង នៅលើពិភព លោក ។ ពិសេសមហាឧបាសិកា បានចូលរួមបកស្រាយបន្ថែមទៀតជូនពុទ្ធបរិស័ទដែលមកចូលរួមអោយ បានយល់ដឹងអំពីផ្លូវអប់រំចិត្ត និង លះបង់ពីផ្លូវអាក្រក់តាមបែបសម្មាធិធម៌ស្ងប់អារម្មណ៏ ដែលរូបលោកធ្លាប់ បានទទួលសញ្ញាបណ្ឌិតផ្នែកអប់រំផ្លូវចិត្តដោយជោគជ័យ ហើយកន្លងមកធ្លាប់បានកោតសរសើរពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជានាចក្រម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង ។

- ដឹកនាំ និង ថតកម្មវិធី ចំនួន ០៤ Shows
- មានរយៈពេល (ពេញមួយថ្ងៃ) ។


II. កម្មវិធីបង្រៀនព្រះត្រៃបិដក : (ធ្វើឡើងនៅក្នុងអាគារធិការដ្ឋានពុទ្ធកសិក្សាជាតិរាជធានីភ្នំពេញ)

ជាកម្មវិធីសំខាន់បំផុតក្នុងការបង្រៀនពុទ្ធបរិស័ទមកពីគ្រប់ទិសទីតាមព្រះត្រៃបិដក ដែលមានចំនួន ១១០ក្បាល តាមវគ្គថាខ័ន្តនីមួយៗ ។ ប្រជាពុទ្ធរិស័ទ ក្រោយពីបានសិក្សាស្វែងយល់ និងស្តាប់នូវការបកស្រាយពន្យល់ពីព្រះសង្ឍរួចហើយ ពួកគេត្រូវបានបែងចែកជាក្រុមនីមួយៗដើម្បីចូលរួមសិក្សា និង ធ្វើការពិភាក្សាគ្នារាល់ចំងល់ទាំងឡាយដែល ពុទ្ធបរិស័ទមិនទាន់យល់ច្បាស់ ។ ជាបន្តព្រះសង្ឍទាំងបីអង្គដែលបាននិមន្តមកចូលរួមបកស្រាយត្រូវមានសង្ឍដីកាពន្យល់នូវរាល់ចំណុច ដែលប្រជាពុទ្ធរិស័ទបានសួរ ដើម្បីអោយព្រះសង្ឍអង្គនោះបានឆ្លើយឆ្លងគ្នាតាមបែបអត្ថាធិប្បាយ និង បក ស្រាយបំភ្លឺយ៉ាងល្អិតល្អន់តាមព្រះត្រៃបិដកជាគោលក្នុងការបង្រៀន ។

  - ដឹកនាំ និង ថតកម្មវិធី ចំនួន ០៤ Shows
- មានរយៈពេលពេញមួយថ្ងៃ (រៀងរាល់ថ្ងៃអាទិត្យ) ។


III.កម្មវិធីនាទីវត្តអារាម ៈ (ធ្វើឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា)

ផ្តោតសំខាន់ទៅលើរូបភាពពិតជាក់ស្តែង នៃវត្តអារាមនីមួយៗទូតាំងព្រះរាជាណាចក្រកម្ពុជា ដែល បានផ្តល់ការអនុញ្ញាតិពីក្រសួងធម្មការ និង សាសនា លេខ ០២៥ ក.ធ.ស ចុះថ្ងៃទី ២៦/៣/២០០៧ យោងការចុះព្រហស្ថលេខារបស់ សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឍនាយក នន្ទ ង៉ែត ថ្វាយជូន សម្តេចព្រះអគ្គមហាសង្ឍរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឍរាជ ។ ពិសេសក្នុងគោលបំណង ចង់រក្សាកេរ្ត៏ដំណែល និង បង្ហាញពីសមិទ្ធិផលថ្មីៗដែលវត្តសំរេចបាន ក្រោមការយកចិត្តទុកដាក់ពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិ ព្រឹទ្ធបណ្ឌិត លើវិស័យព្រះពុទ្ធសាសានាដែលជាសាសនារបស់រដ្ឋ ។ ក្នុងុនេះកម្មវិធី នាទីវត្តអារាម បានខិតខំស្រាវជ្រាវពីប្រវត្តិពិតតាមរឿងរ៉ាវប្រវត្តិសាស្ត្រនៃការករ កើតទីវត្តអារាមនីមួយៗ និង ឈ្មោះវត្តតាមការនិយមហៅដោយយោងទៅលើសភាពពិតនៃសម័យកាល និងមានជាប្រវត្តិពិតនៅតំបន់នោះដែលអ្នកស្រុកមានជំនឿមិនអាចកាឡៃបាន ។ ពិសេសគឺរចនាបទដែលត្រូវ បានសាសង់ឡើងរាប់រយឆ្នាំកន្លងមកហើយ ដើម្បីស បញ្ជាក់អោយឃើញកាន់តែច្បាស់ពីអត្តសញ្ញាណរបស់ ខ្មែរពិតៗតាមរយៈពុទ្ធប្រវត្តិនាសម័យកាលរាប់ពាន់ឆ្នាំមកហើយៗ ដែលបច្ចុប្បន្នកំពុងមានការផ្សព្វផ្សាយ តាមកញ្ចក់ទូរទស្សន៏ទាំងនៅក្នុង និង ក្រៅប្រទេស ធ្វើយ៉ាងណាពង្រឹង និង លើកស្ទយវិស័យព្រះពុទ្ធ សាសនាអោយមានល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។

ទន្ទឹមនេះ កម្មវិធី នាទីវត្តអារាម បាននិងកំពុងស្រាវជ្រាវបន្តទៀតលើរូបព្រះពុទ្ធរូបនានា ដែល នាំ មកដាក់តាំងនៅក្នុងព្រះវិហារទាំងឡាយទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនមែនជារចនាបទរបស់ខ្មែរ ដែលយើងនឹងត្រូវលើបញ្ហានេះទៅក្រសួងធម្មការ និង សាសានា អោយធ្វើការពន្យល់ និង ចេញសេចក្តី ណែនាំអំពីរឿងរ៉ាងទាំងនោះ ដើម្បីទប់ស្កាត់បាននូវអត្តសញ្ញាណពិតរបស់ខ្មែរ ។

- ដឹកនាំ និង ថតកម្មវិធី ចំនួន ០៤ Shows
- មានរយៈពេលពេញមួយថ្ងៃ (រៀងរាល់ថ្ងៃអាទិត្យ) ។


IV. កម្មវិធីទស្សនៈទានព្រះពុទ្ធសាសនា : (ធ្វើឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា)

ធ្វើឡើងក្នុងគោលបំណងផ្សៈផ្សាផ្លូវអារម្មណ៏ ដែលបានប៉ះទង្គិចមកលើស្មារតី សិស្សានុសិស្ស មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ។ យើងត្រូវអញ្ជើញមនុស្សទាំងនេះអោយចូលរួមស្តាប់ ដែលមានវត្តមានព្រះសង្ឍនិមន្តមកពីតាមវត្តនីមួយៗ ធ្វើការបកស្រាយពន្យល់ពីផ្លូវលោក-ផ្លូវធម៌ សីលធម៌ សង្គម គុណមាតា-បិតា ដែលបានប្រសូត្រយើងមកមានរូបរាងល្អស្អាតជាមនុស្សរស់នៅក្នុងសភាពថ្លៃថ្នូរ និងមិនគួរគប្បីបណ្តោយខ្លួនអោយធ្លាក់ទៅក្នុងអំពើឧបាយមុខ ដូចជ៖ ការសេបគ្រឿងញៀន ការលួច ឆក់ប្លន់ អំពើពាលលាមកថោកទាប ដែលសង្គមស្អប់ខ្ពើមបំផុត ។ ពិសេសអប់រំ និងបញ្ជ្រាបនូវគោល នយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសជាតិឆ្ពោះទៅរកកាអភិវឌ្ឍន៏ និង ការ ភាពរីកចំរើនខាងផ្លូវព្រះពុទ្ធសាសានា ដែលជាសាសនារបស់រដ្ឋ ។

- ដឹកនាំ និង ថតកម្មវិធី ចំនួន ០២ Shows
- មានរយៈពេល (ពេញមួយថ្ងៃ) ។


សេចក្តីដូចបានគោរពរាយការជូនខាងលើ សូម មហាឧបាសិកា មេត្តាពិនិត្យ លើខ្លឹមសារ និង អត្ថន័យពិស្តារ នៃកម្មវិធី នាទីវត្តអារាម ដោយក្តីអនុគ្រោះ ។ សូម មហាឧបាសិកា មេត្តាទទួលនូវការគោរពរាប់អានអំពីខ្ញុំបាទ ។

បានឃើញ និង គោរពបញ្ជូនមក មហាឧបាសិកា មេត្តាពិនិត្យ និង សុំមតិណែនាំដ៏ខ្ពង់ខ្ពស់ ។
ថ្ងៃទីខែ ឆ្នាំ ២០១១ ប្រធានផ្នែកគ្រប់គ្រង ឆាក និង រដ្ឋបាល

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទីខែឆ្នាំ២០១១
អ្នកស្រាវជ្រាវ និង ចងក្រងឯកសារ

ស៊ឹង ចាន់ទ្វី


ទំព័រដើម
ទំនាក់ទំនងពួកយើង
TERMS AND CONDITIONS
PRIVACY  POLICY
CTN.I មតិយោបល់