WWW.CTN.COM.KH
CTN - Your Community, Your TV.
CTN - Cambodian Television Network
អ្នកប្រដាល់ប៊ីសុភាពដែលពីមុនមានឈ្មោះថាម៉ីសុភាពមកពី​ក្លឹបព្រះខ័នរាជបានវាយចាញ់ពិន្ទុពៅស័ក្តិសិទ្ធកីឡាករមក
ពីក្លឹបក្រសួងមហាផ្ទៃក្នុងការប្រកួតកាលពីរសៀលថ្ងៃអាទិត្យទី០១ខែមករាឆ្នាំ២០១២នៅសង្វៀនទូរទស្សន៍ស៊ីធីអិន។ ប៊ីសុភាពវាយល្អបានតែពីរទឹកដំបូងទេចាប់ពីទឹកក្រោយៗទៅគេបានថមថយកម្លាំងត្រូវចាញ់ប្រៀបពៅស័ក្តិសិទ្ធ។
ទឹកទី១និងទឹកទី២សុភាពប្រើស្នៀតកណ្តាប់ដៃនិងស្នៀតជើងវាយនិងទាត់ទៅលើស័ក្តិសិទ្ធបានចំគោលដៅល្អដែល
ធ្វើឱ្យស័ក្តិសិទ្ធភ័យលោះព្រលឹងម្តងៗដែរ។ចាប់ពីទឹកទី៣ទៅសុភាព​កម្លាំងរបស់គេបានចុះខ្សោយត្រូវស័ក្តិសិទ្ធរុញដួល
ជាច្រើនលើក។កណ្តាប់ដៃរបស់ស័ក្តិសិទ្ធវាយចេញបានលឿននិងចំគោលដៅល្អដោយធ្វើឱ្យច្រមុះរបស់សុភាពហូរឈាម
រេញៗ។ទឹកទី៤ស័ក្តិសិទ្ធបន្តប្រើកណ្តាប់ដៃវាយទៅលើសុភាពថែមទៀតរីឯសុភាពក៏សងមកវិញដោយកណ្តាប់ដៃដែរតែ
មិនសូវជាចំគោលដៅទេ។សុភាពខានវ៉ៃយូរកម្លាំងចុះខ្សោយ។ទោះជាយ៉ាងណាទឹកទី៥សុភាពដែលដុនដាបកម្លាំងនោះ
បានខំប្រឹងប្រែងក្នុងនាទីចុងក្រោយវាយទៅលើស័ក្តិសិទ្ធដែរប៉ុន្តែត្រូវស័ក្តិសិទ្ធសងមកវិញដោយកណ្តាប់ដៃធ្វើឱ្យគេកាន់តែទ្រុឌទ្រោមកម្លាំងថែមទៀត។ចប់ទឹក
ទី៥សុភាពវាយចាញ់ពិន្ទុស័ក្តិសិទ្ធ។ឃឹមពេជ្រចិន្តាមកពីក្លឹបបុរីនាគរាជបានសម្តែងការមិនសប្បាយចិត្តចំពោះអាជ្ញាកណ្តាលលោកមាសសុខគ្រីដែលបានរាប់គេក្នុង
ទឹកទី៥ខណៈដែលកីឡាករឱមសំរេចមកពីក្លឹបកងពលឆត្រយោង៩១១បានម៉ាត់ គេឡើងចង់វង្វេងនោះ។ប្រកួតគ្នា៣ទឹកដំបូងឃឹមពេជ្រចិន្តានិងឱមសំរេច
ហាក់មិនមាននរណាមានប្រៀបជាងគ្នានោះទេ។ប៉ុន្តែចូលទឹកទី៤សំរេចហាក់មានប្រៀបជាងដោយសារគេបានប្រើស្នៀតកណ្តាប់ដៃវាយទៅលើមុខរបស់ចិន្តាត្រូវ
ច្រើន។ទឹកទី៥កណ្តាប់ដៃរបស់សំរេចវាយទៅលើមុខរបស់ចិន្តាត្រូវជាច្រើនដៃទៀត។ចិន្តាត្រូវអាជ្ញាកណ្តាលលោកមាសសុខគ្រីរាប់ដល់៨ទើបឱ្យប្រកួតបន្ត។ដោយសារ
តែរងនូវកណ្តាប់ដៃផ្ទួនៗពេកចិន្តាហាក់ថមថយកម្លាំងត្រូវសំរេចវាយមកលើបន្ថែមទៀតបណ្តាលឱ្យចិន្តាឈរទ្រឹងបើកមុខឱ្យសំរេចវាយគេតាមចិត្ត។ដោយសារទទួល
រងនូវទម្ងន់ដៃរបស់សំរេចច្រើនពេកលោកមាសសុខគ្រីបានសម្រេចចិត្តរាប់ចិន្តាជាលើកទី២ធ្វើឱ្យចិន្តាច្រឡោតនិងដើរចុះដើរឡើងលើសង្វៀនមិនព្រមស្តាប់ការរាប់
របស់អាជ្ញាកណ្តាលរហូតដល់ស្នូរជួងបញ្ចប់ទឹកទី៥បន្លឺឡើង។ជាលទ្ធផលចិន្តាបានចាញ់ពិន្ទុសំរេចទាំងអារម្មណ៍មិនសប្បាយចិត្ត។សូមបញ្ជាក់ថា​ទោះអាជ្ញាកណ្តាល
មិនរាប់ចិន្តាក៏ចិន្តានៅតែចាញ់ពិន្ទុសំរេចជាដដែលទេព្រោះសំរេចវាយចិន្តាត្រូវច្រើនណាស់ទឹកទី៥នេះ។
ទំព័រដើម
ទំនាក់ទំនងពួកយើង
TERMS AND CONDITIONS
PRIVACY  POLICY
CTN.I ប្រវត្តិរបស់អ្នក